
ប្រទាលកន្ទុយក្រពើរលោកអ្នកបានស្គាល់ហើយថាប្រទាលកន្ទុយក្រពើរជារុក្ខជាតិមួយប្រភេទ
ដែលប្រជាជនខ្មែរនិយមដាំជាលក្ខណះគ្រួសារសំរាប់ប្រើប្រាស់បន្តិចបន្តួចជាទូទៅគេនិយមដាំ
នៅតាមរឺជិតរបងផ្ទះរឺដាក់ដាំនៅក្នុងផើងសំរាប់លំអរផ្ទះ។វាគឺជារុក្ខជាតិងាយស្រួលដាំដោយសារ
វាត្រូវការទឹកតិចកន្លែងមានពន្លឺគ្រប់គ្រាន់និងដីមានជីជាតិ។
ប្រទាលកន្ទុយក្រពើរអាចប្រើប្រាស់សំរាប់ជំនួយការព្យាបាលដោយសារវាជាពពួករុក្ខជាតិស្ថិតក្នុង
អំបូលអោសថបុរាណខ្មែរ។ភាគច្រើនគេនិយមយកវាទៅបិទលើកន្លែងរលាក់ភ្លើងដើម្បីបន្ថយកំដៅ
ដោយសារតែវាផ្ទុកនៅជាតិទឹករហូតដល់៩៦ភាគរយ ហើយវាជួយព្យាបាលឈាមអញ្ចាញធ្មេញនិងមួយវិញទៀតគេអាចចិតសំបកវារួចលាយទឹករឺនិង
ស្ករតាមការពេញនិយមសំរាប់ផឹកជាភេសជ្ជះ។
បច្ចុប្បន្ននេះអ្នកប្រើប្រាស់ចាប់ផ្តើមយល់ពីសារៈសំខាន់របស់ប្រទាលកន្ទុយក្រពើរចំពោះសុខភាព
របស់មនុស្សទើបបណ្តាលអ្នកផលិត ងាកមកប្រើប្រាស់ប្រទាលកន្ទុយក្រពើរ
ជាសារធាតុចំបងសំរាប់ដាក់បញ្ចូលក្នុងផលិតផលតួយ៉ាងនៅប្រទេសជឿនលឿនគេយកវាមកកែឆ្នៃជាសារធាតុសំរាប់ប្រើប្រាស់ក្នុងគ្រឿងសំអាងសាប៊ូប្រើប្រាស់និងភេសជ្ជះសំរាប់ពិសារ។
ដោយសារតែតំរូវការខ្ពស់លើប្រទាលកន្ទុយក្រពើរមកធើ្វជាវត្ថុធាតុដើមក្នុងការផលិតទើបមាន
ប្រទេសមួយចំនួនដាំវាជាលក្ខណះពាណិជ្ជកម្មសំរាប់ការនាំចេញក៏ដូចជាសំរាប់ផលិតកម្មក្នុង
ស្រុកដូចជាសហរដ្ឋអាមេរិចជាដើម។
ភេសជ្ជះដែលផលិតពីប្រទាលកន្ទុយក្រពើរវាអាចជួយការពារនូវប្រពន្ឋ័រំលាយអាហារដូចជាការពារ
និងព្យាបាលរោគទល់លាមកនិងលាងសំអាតក្រពះ។នៅលើទីផ្សារក្នុងពិភពលោកសព្វថ្ងៃនេះគេ
ពេញនិយមពិសារនូវភេសជ្ជះដែលផលិតពីប្រទាលកន្ទុយក្រពើរនេះណាស់។
សូម្បីតែនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងក៏មានលក់នូវភេសជ្ជះបែបនេះដែរជាពិសេសនៅតាម
បណ្តាលផ្សារទំនើបនានា ផ្សារមីនីមាតនិងបណា្តលស្ថានីយចាក់ប្រេងនានា។
ផលិតផលថែរក្សាស្បែកដែលផលិតពីប្រទាលកន្ទុយក្រពើរវាមាននូវវីតាមីនអីសំរាប់ជំនួយស្បែក
អោយតឹងនិងមានសំណើម
ថ្នាំបំប៉នដែលផលិតពីប្រទាលកន្ទុយក្រពើរ មានផ្ទុកនូវសារធាតុ វីតាមីនបេ១បេ២បេ៦សីនិងអាសីតអាមីនូដែលជាអាហារបំប៉ន ដ៏ចាំបាច់សំរាប់សារពាង្គកាយ។ ហើយវាអាចជំនួយឈាមសសៃឈាម និងការរំលាយអាហារ។
ដោយមើលឃើញនូវសារះសំខាន់ និងផលចំណេញ ដែលអាចទាញយកបាន ពីការដាំនូវប្រទាលកន្ទុយ ក្រពើរសំរាប់ជាវត្ថុធាតុដើមសំរាប់ផលិត នូវផលិតផលមួយចំនួនដូចដែលបានរៀបរាប់ខាងលើ
ប្រជាជនខ្មែរ គប្បីងាកមកធ្វើការដាំដុះលើដំណាំកសិកម្មដើម្បីសំរបតាមការប្រែប្រួលនៃទីផ្សារ។ តែដោយសារកង្វះនូវអ្នកវិនិយោគ និងវិស្វករផ្នែកផលិត វាជាបញ្ហាចោទដែលរាំងស្ទះ នៅការរីក
លូតលាស់ ផលិតកម្មក្នុងស្រុក។
No comments:
Post a Comment