Wednesday, November 4, 2009

ការប្រែប្រួលមុខមាត់សំរាប់ផលិតផលស្រូវ

នាឆ្នាំ២០១០ខាងមុខនេះមជ្ឈមណ្ឌលសេដាក មានគំរោងនឹងនាំស្រូវសរីរាង្គពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអាល្លឺម៉ង់ ចំនួន១០០តោន។ លោក ឡាងសេងហ៊ង មន្រ្តីនៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា មានប្រសាសន៍ថា ការនាំចេញស្រូវអង្ករសរីរាង្គ ទៅប្រទេសអាល្លឺម៉ង់នេះ ជាផ្នែកនៃកិច្ចព្រមព្រៀងនាំស្រូវចេញសម្រាប់រយៈពេល៣ឆ្នាំ ដែលបាន ចុះហត្ថលេខានៅឆ្នាំ២០០៧។ រហូតមកទល់ពេលនេះកសិករដែលជាសមាជិករបស់អង្គការសេដាក បាននាំចេញ ស្រូវអង្ករសរីរាង្គផ្កាម្លិះប្រមាណ៧៥តោនទៅបរទេស ក្នុងនោះមាន៦០តោនទៅសហរដ្ឋអាម៉េរិក និង១៥តោន ទៅប្រទេសម៉ាឡស៊ី។ ហើយមានគមរោងនាំចេញជាបន្តរចំនួន១៥០តោននៅឆ្នាំ២០១១។
(ដកស្រង់ចេញពីវិទ្យុអូស្រ្តាលី)សំរាប់តំលៃស្រូវនាំចេញទៅបរទេសជាមធ្យមលក់ក្នុងតំលៃ១៤០០ដុល្លារ
សហរដ្ឋអាមេរិចក្នុងមួយតោន។ នាពេលបច្ចុប្បន្ននេះកម្ពុជា មានលទ្ធភាពផលិតស្រូវចំនួន៧លានតោនក្នុងមួយឆ្នាំ ចំនួនដ៏ច្រើននេះ និងការជួយជ្រោមជ្រែង ខាងវិស័យហិរញ្ញវត្ថុ ពីធនាគារពិភពលោក ក៏ដូចជារាជរដ្ឋាភិបាល ដល់កសិករនិងសមាគមន៏រោងម៉ាសីនកិនស្រូវ នឹងជំរុញអោយ ប្រទេសកម្ពុជា អាចក្លាយទៅជាកូននាគមួយនៅអាសីខាងវិស័យនាំអង្ករចេញ។ ការអភិវឌ្ឍន៏និងការរីកចំរើនដ៏គួរអោយមានមោទនៈនោះការរីកដុះដាលនូវសមត្ថភាពសហគ្រិន និងបច្ចេកទេសក្នុងការបំលែងស្រូវ អោយទៅជាអង្ករមានគុណភាព ស្របតាមតំរូវការ ទីផ្សារបរទេស។ ដោយនាំចូលនូវម៉ាសីនធំៗនិងទំនើបដែលមានតំលៃរាប់មឺនដុល្លារហើយមានលទ្ធភាពផលិតបានចំនួន១០តោនក្នុងមួយម៉ោង។

No comments: