

ដូងគឹជារុក្ខជាតិម្យ៉ាងដែលដុះលូតលាស់ច្រើននៅតំបន់ត្រូពិច រយះពេលផ្តល់ផលគឺ
នៅពេលដើមដូងមានអាយុចាប់ពី៧ឆ្នាំដល់៨ឆ្នាំ ហើយវាផ្តល់ផលរហូតដល់៥០ឆ្នាំ។
ដួងជារុក្ខជាតិ តែមួយដើមគ្មានមែក វាជាដើមដុះត្រង់ខ្ពស់ទៅលើ មានស្នាមធាង
ផ្នែកខាងគល់ធំប៉ោង និងមានរឹសតូចៗជាច្រើនចេញពីគល់។
យោងតាមវេជ្ជសាស្រ្តបុរាណខ្មែរ ដូងអាចព្យាបាលជំងឺ ជាច្រើនដូចជា មិនរលាយអាហារ
ហើមពោះ ជំនួយស្មារតី ដេកមិនលក់ សម្រួលនោមច្រើន និង ចេញញើស។ ទឹកដូងនិងសាច់ដូងជួយលើកកំលាំងបំបាត់ការស្រេកទឹក។ផលិតផលជាច្រើន
ផលិតអំពីដូងដូចជា៖ទឺកដូងស្រស់ ខ្ទិះដូង ប្រេងដូង សាច់ដូងដាក់កំបុ័ង
សាច់ដូងកោសក្លាសេ ម្ស៉ៅខ្ទិះដូង និង ផលិតផលមួយចំនួនទៀតផលិតពីដូង។
ទឺកដូងស្រស់នាំចូលពីប្រទេសថៃមានច្រើនក្រុមហ៊ុន៖
ចំនុះ៥០០មីលីលីតតំលៃ១.៧០ NZD
ចំនុះ៣៥០មីលីលីតតំលៃ១.៤០NZD

ដូងខ្ចីស្រស់មួយតំលៃ២.៩៩NZD
ជាពិសេសជាងនេះទៅទៀត ដូងត្រូវបានគេយកទៅផលិតជា ផលិតផលសំរាប់ថែរក្សាសម្ផស្ប
មួយចំនួនដូចជាសាប៊ូដុះខ្លួន សាប៊ូកក់សក់ និងប្រេងថែរក្សាសក់ទៀតផង។
ម៉្សៅខ្ទិះដូង្៥០gតំលៃ១.៣០NZD ខ្ទិះដូង្៤០០mlតំលៃ១.៩៩NZD
ស្របតាមស្ថានភាពដីរបស់ប្រទេសកម្ពុជា ដំណាំដូងភាគច្រើនដុះលូតលាស់
ច្រើននាខេត្ត ជាប់នឹងសមុទ្រ ដូចជាខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តមួយចំនួនទៀត
រួមមានខេត្តតាកែវ កំពង់ចាម-ល-។ទាំងអស់នេះសុទ្ឋតែអាចផលិតបានដោយដៃរបស់
ប្រជាជនខ្មែរតែដោយសារសព្វថ្ងៃនេះប្រទេសកម្ពុជាខ្វះខាតនូវសម្ថភាពសហគ្រិន បច្ចេកទេសផលិតនិងហិរញ្ញវត្ថុជាហេតុនាំអោយមានការនាំចេញនូវវត្ថុធាតុដើម
ជាជាងការនាំចេញផលិតផលសំរេច។ដូច្នេះគួរតែអោយមាននូវវិនិយោគិនបរទេស
ចូលមកបង្កើតរោងចក្រនៅកម្ពុជាដើម្បីនាំចូលនូវបច្ចេកវិទ្យា និង បច្ចេកទេស
ក្នុងការផលិតក៏ដូចជាបង្កើតការងារជូនប្រជាជនកម្ពុជា។
No comments:
Post a Comment