Friday, August 28, 2009

ជីរនាងវង

ឈ្មោះជាភាសាខ្មែរ ៖ ជីរនាងវង ឈ្មោះជាឡាតាំង ៖ Ocimum basilicum Linn




លក្ខណៈរុក្ខជាតិ ៖ ជាស្មៅផ្តល់ក្លិនសម្រាប់ម្ហូប ដើមដុះត្រង់ កម្ពស់ ៣០-៥០សង់ទីម៉ែត្រ បែកមែកច្រើនដែលដើមនិងមែកមានចង្អូរ ។ ស្លឹក ទោលទល់ទង រាងដូចផ្លែលំពែង ស្រួចទាំងចុង ទាំងគល់ ។ ផ្កាពណ៌ស ឬ ពណ៌ស្វាយ ផ្លែជាបួនៗទុំស្ងួតមានគ្រាប់១រឹង ។ គ្រាប់មានជាតិអន្ធិល គេដាក់ត្រាំទឹកសម្រាប់ធ្វើភេសជ្ជៈលាយស្ករហូប ។


កន្លែងដាំដុះ ៖ មានដុះក្នុងតំបន់ក្តៅ សើមនៃប្រទេសកម្ពុជា សម្រាប់ ជាគ្រឿងម្ហូប ។
ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូលនិងគ្រាប់ ។

សារធាតុផ្សំ ៖ ជាតិប្រេងក្រអូប ដូចជា Linalool, limonen និង estragole ។ សារធាតុបន្ទាប់បន្សំដូចជា Methyl​ cinnamade, cincole alpha phellendrene, beta-acryophyllene និងវត្ថុធាតុដែលក្លាយ​ ចេញជា Ocimene,​ borneol, methyl eugenol, geraniole, cardinals, sabinene, myrcene និងlimonene ។​ សារធាតុដែលគ្រាន់ តែមានជាស្នាមតិចតួចដូចជា polyphenolic​ acides គឺ​​ caffeic និង ascorbic acid ។

ការព្យាបាល​ ៖ គ្រាប់ប្រើទៅលើការហើមរលាករ៉ាំរ៉ៃ​ រាករ៉ាំរ៉ៃ មួល ប្រមេះទឹកបាយ រលាកតម្រងនោម រលាកប្លោកនោម និងឫសដូងបាតខាង ក្នុង បំបាត់ការឈឺចាប់ពេលឆ្លងទន្លេ និងបង្កីនកម្លាំងភេទ ។ ដើមជីរនាងវង ស្ងោររំងាស់យកទឹកបន្តក់ចូលច្រមុះ ដាក់ភ្នែកវាបង្កឲ្យស្ពឹក ។ គេយកដើម ជីរនាងវងទៅឆុងទឹកក្តៅសម្រាប់ប្រើជាថ្នាំប្រឆាំងប៉ារ៉ាស៊ីត សម្លាប់មេរោគ​ ប្រឆាំងមេរោគ និងប្រឆាំងការហើមរលាករោលរាល ៕

No comments: