មន្រ្តីម្នាក់ពីរដ្ឋាភិបាលកម្ពុជានិយាយថា គម្រោងអភិវឌ្ឍន៍កន្លែងភ្ញាស់កូនត្រីទឹកប្រៃនៅក្នុង
ខេត្តព្រះសីហនុនឹងចាប់ផ្ដើមនៅឆ្នាំក្រោយ។
មជ្ឈមណ្ឌលភ្ញាស់កូនត្រីនេះនឹងបានទទួលការឧបត្ថម្ភថវិកាជិត១០លានដុលា្លរអាម៉េរិក
ដោយប្រទេសជប៉ុន ហើយគ្រោងនឹងដំណើរការនៅក្នុងឆ្នាំ២០១១។
លោក សំ នៅ ជានាយករងនៃនាយកដ្ឋានជនផល មានប្រសាសន៍ថា មជ្ឈមណ្ឌលនេះ
នឹងអាចភ្ញាស់កូនត្រី បានពី២០លានទៅ៣០លានក្បាលក្នុងមួយឆ្នាំ ដើម្បីផ្ដល់ឲ្យទៅអ្នក
រកស៊ីមុខរបរចិញ្ចឹមត្រី។
ប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ មានអ្នកប្រកបអាជីវកម្មចិញ្ចឹមត្រីទឹកប្រៃប្រមាណ៤០
កន្លែងនៅតាមសហគមន៍ ដែលបានហុចផលត្រីនិងបង្គា ចំនួន៤ម៉ឺនតោនក្នុងមួយឆ្នាំ។
យ៉ាងណាមិញ កាសែតភ្នំពេញប៉ុស្តិ៍ថ្ងៃនេះ បានដកស្រង់សម្ដីរបស់ លោក សំ នៅ ថា
អ្នកចិញ្ចឹមត្រីទាំងនេះ កន្លងមកពួកគេពឹងអាស្រ័យទៅលើការនាំចូលពូជត្រី ជាពិសេស
ពូជត្រីទឹកជ្រៅនិងត្រីធំៗ ហើយត្រីទាំងនេះងាយនឹងកើតជំងឺទៀតផង៕
From: Radio Australia/Khmer
Friday, August 28, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment