បច្ចេកទេសមួយ ចំនួន ទៅលើការធ្វើកសិកម្មបែប ប.វ.ស នៅឡើយទេ ប្រជាកសិករបើចង់បានទិន្នផល
ស្រូវឱ្យបានខ្ពស់ ប្រកបដោយ ស្ថិរភាពនោះប្រជាកសិករត្រូវធ្វើយ៉ាងម៉េច ក្នុងការរក្សាគុណភាព និង ជី
ជាតិដី និង មានវិធាន ការបង្កាត់ពូជស្រូវដោយខ្លួនឯង ដោយ ជៀសវាងការប្រើប្រាស់ជីគីមី និង ការទិញ
ពូជពីក្រុមឈ្មួញមួយក្ដាប់ តូច។
លោក តេង ឡៅ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងតាមទូរស័ព្ទ
ថា កសិកម្មបាននិងកំពុងតែធ្វើការជ្រើសរើសប្រជាកសិករមួយចំនួនដើម្បីធ្វើរការបណ្ដុះបណ្ដាលឱ្យចេះ
បច្ចេកទេស បង្កាត់ពូជស្រូវ និង លើកទឹកចិត្ដទៅដល់ប្រជាកសិករឱ្យងាកមកប្រើប្រាស់នៅជីធម្មជាតិ
ជំនួសជីគីមីវិញដើម្បី ឱ្យបានទទួលទិន្នផលស្រូវខ្ពស់ ។
លោកបានបន្ដទៀតថា កសិកម្មរបែប(ប.វ.ស)មិនមែនជាកសិកម្មមិនប្រើជីគីមីមួយរយភាគរយ
នោះទេ តែវាជាប្រភេទកសិកម្មមួយដែលធ្វើឡើងតាមបែបបច្ចេកទេសត្រឹមត្រូវហើយ និង អាចទាញយក
ផលបានច្រើន ជៅងកសិកម្មរតាមបែបបុរាណដែលប្រជាកសិករតែងតែអនុវត្ដតាមមាពេលកន្លងមក ។
លោកបណ្ឌិត យ៉ង់ សាំងកុមារ ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្មរកម្ពុជាបានអំពាវនាវឱ្យ
ប្រជាកសិករទាំង អស់ងាកមកប្រកបរបរកសិកម្មតាមគោលការណ៍បែបធម្មជាតិវិញដើម្បីរក្សាជីជាតិដី
មិនមានការបំពុល ទឹក និង ជួយការពារសត្វមានប្រយោជន៍ និង មានជីជាតិចម្រុះមិនមាននៅកាក
សំណល់ថ្នាំពុលនៅក្នុងចំណីអា ហារគ្មាន អ័កម៉ូន និង អង់ទីប៊ីញ៉ូទិច នៅក្នុងផលិតផលសត្វ និង ឱ្យផលិត
ផលមានគុណភាពល្អប្រសើរ ។
កសិកម្មប្រើជីធម្មជាតិទទួលបានទិន្នផលខ្ពស់ងាយរកទីផ្សារ

បើយោងតាមឯកសាររបស់អង្គការស៊ីដាក់ បានបង្ហាញឱ្យដឹងថា ការប្រើប្រាស់សារធាតុ គីមីនៅ
ក្នុងការធ្វើ កសិកម្មបានធ្វើឱ្យអ្នកផលិត និង អ្នកប្រើប្រាស់ត្រូវបានពុលភ្លាមៗ ដូចជាមានអាការៈ ឈឺ
ក្បាល វិលមុខ ក្អួត រោលស្បែក រមួលសាច់ដុំពិបាកក្នុងការដកដង្ហើមជាដើម និង អាចបណ្ដាលឈឺរ៉ាំរ៉ៃ
រហូតដល់ស្លាប់ក៏មាន ហើយការអនុវត្ដតាមគោការណ៍ធម្មជាតិ អាចធ្វើឱ្យមានការកើនឡើងនូវបរិមាណ
នាំចេញតម្លៃផលិតកម្ម ថយចុះទំនាក់ទំនងទីផ្សារល្អ និង បង្កើននៅសមត្ថភាពកសិករឱ្យជួយខ្លួនឯងផងដែរ
និង ទទួលយកចំណេះដឹង នេះទៅអនុវត្ដដូចជាការប្រើពូជសុទ្ធនៅក្នុងបរិមាណដីតិចការធ្វើថ្នាលសំណាប
ដើម្បីទទួលបានសំណាប ថ្លោសស្ទូងចាប់ជាជួរ បង្កើនការប្រើជីសរីរាង្គ និង កាត់បន្ថយនៅការប្រើជីគីមី
ជាដើម ។ ការប្រើប្រាស់ជីគីមី ជាកត្ដាចង្រៃ និង ពុលទៅដល់ត្រី និង សត្វផ្សេងក្នុងនោះដែរបានធ្វើឱ្យប៉ះ
ពាល់ដល់សេដ្ឋកិច្ច និង ប្រាក់ចំណូល របស់ប្រជាកសិករត្រូវបានថយចុះសជាដើម ៕
From: http://www.ksn-news.com/story/f3/f3.aspx?fn=famer_25_08_9.html
No comments:
Post a Comment